ព្រះត្រៃបិដក ភាគ ៣១

​ឧបាទាន​ចម្រើនឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​ចម្រើនឡើង​ ​ព្រោះ​ឧបាទាន​ ​ជា​បច្ច័យ​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ឈើ​ធំ​មួយ​ដើម​ ​កាលនោះ​ ​បុរស​ម្នាក់​ ​កាន់​ចប​ ​និង​កញ្ជើ​ដើរមក​ ​កាត់ឈើ​ធំ​នោះ​ ​ត្រង់​ឫស​ ​លុះ​កាត់​រួចហើយ​ ​ទើប​គាស់រំលើង​ ​លុះ​គាស់រំលើង​រួចហើយ​ ​ក៏​រើ​ឫស​ ​ដោយហោចទៅ​ ​សូម្បី​នៅសល់​ប៉ុន​ទង​ស្បូវភ្លាំង​ ​ក៏​មិន​មាន​។​ ​បុរស​នោះ​ ​កាត់ឈើ​នោះ​ ​ឲ្យ​មាន​កំណាត់​តូច​ ​កំណាត់​ធំ​ ​លុះ​កាត់​ឲ្យ​ជា​កំណាត់​តូច​ ​កំណាត់​ធំ​ហើយ​ ​ទើប​ពុះ​ ​លុះ​ពុះ​រួចហើយ​ ​ក៏​ធ្វើឲ្យ​ជា​បន្ទះ​តូច​ៗ​ ​លុះ​ធ្វើឲ្យ​ជា​បន្ទះ​តូច​ៗ​ហើយ​ ​ក៏​យក​ទៅ​ហាលខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​លុះ​ហាលខ្យល់​ ​និង​កំ​ដៅ​ថ្ងៃហើយ​ ​ទើប​យក​ភ្លើង​ដុត​ ​លុះ​យក​ភ្លើង​ដុត​រួចហើយ​ ​ទើប​ធ្វើឲ្យ​ជា​កម្ទេច​ធ្យូង​ ​ធ្វើឲ្យ​ជា​កម្ទេច​ធ្យូង​ហើយ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636848613871974026
ទៅកាន់ទំព័រ៖