ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​អានន្ទ​ ​កាលបើ​ដូច្នេះ​ ​ឈើ​ធំ​នោះ​ ​ឈ្មោះថា​ ​គេ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​ទីកន្លែង​ដុះ​ទៀតហើយ​ ​ជា​ឈើ​ដល់​នូវ​ភាព​មិន​មានត​ទៅ​ ​មិន​មានការ​កើតឡើង​តទៅទៀត​ជា​ធម្មតា​ ​ម្នាល​អានន្ទ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​ទុក្ខ​វគ្គ​ ​ទី៦​។​

ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636848616545426938
ទៅកាន់ទំព័រ៖