ព្រះត្រៃបិដក ភាគ ៣១
មហាវគ្គ
[២៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ .... ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតឡើងក្តី ដំណើរបែកធ្លាយក្តី នៃកាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយ ដែលកើតអំពីមហាភូតទាំង៤នោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណា ដែលហៅថាចិត្តខ្លះ ហៅថាមនោខ្លះ ហៅថាវិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ ដំណើរនោះ ព្រោះហេតុអ្វី
ID: 636848617007643376
ទៅកាន់ទំព័រ៖