ព្រះត្រៃបិដក ភាគ ៣១

 ​[​២៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​តែង​នឿយណាយ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​ក៏​តែង​ធុញទ្រាន់​ ​ព្រោះតែ​ការ​ធុញទ្រាន់​ ​ចិត្ត​ក៏​ផុត​ស្រឡះ​បាន​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ដូច្នេះ​ ​ក៏​កើតមាន​។​ ​អរិយសាវ័ក​នោះ​ ​តែង​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ទី១​។​
 [​២៣៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​គប្បី​នឿយណាយ​ផង​ ​ធុញទ្រាន់​ផង​ ​ផុត​ស្រឡះ​ផង​ ​ក្នុង​កាយ​ដែល​កើតអំពី​មហាភូត​ទាំង៤នេះ​ ​ដំណើរ​នេះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​សេចក្តី​ចម្រើន​ក្តី​ ​សេចក្តី​វិនាស​ក្តី​ ​ដំណើរ​កើតក្តី​ ​ដំណើរ​បែកធ្លាយ​ក្តី​ ​របស់​កាយ​ដែល​កើតអំពី​មហាភូត​ទាំង៤នេះ​ ​តែង​ប្រាកដ​ ​ហេតុ​នោះ​ ​បាន​ជា​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​គប្បី​នឿយណាយ​ផង​ ​ធុញទ្រាន់​ផង​ ​ផុត​ស្រឡះ​ផង​ ​ក្នុង​កាយ​នោះ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636848617736375057
ទៅកាន់ទំព័រ៖