ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ធម្មជាត​ណា​ ​ដែល​ហៅថា​ ​ចិត្ត​ខ្លះ​ ​មនោ​ខ្លះ​ ​វិញ្ញាណ​ខ្លះ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​មិន​អាច​នឿយណាយ​ ​មិន​អាច​ធុញទ្រាន់​ ​មិន​អាច​ផុត​ស្រឡះ​ ​ក្នុង​ធម្មជាត​នោះ​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ធម្មជាត​នុ៎ះ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​ធ្លាប់​ចូលចិត្ត​ ​រាប់អាន​ ​ប្រកាន់​មក​ហើយ​ ​អស់​កាល​ជា​អង្វែង​ថា​ ​នុ៎ះ​ជា​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ ​ហេតុ​នោះ​ ​បាន​ជា​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​មិន​អាច​នឿយណាយ​ ​មិន​អាច​ធុញទ្រាន់​ ​មិន​អាច​ផុត​ស្រឡះ​ ​ក្នុង​ធម្មជាត​នោះ​ឡើយ​។​
 [​២៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​តែង​ប្រកាន់​កាយ​ ​ដែល​កើតអំពី​មហាភូត​ទាំង៤នេះ​ ​ថា​ប្រសើរ​ ​ដោយ​ថា​ជា​ខ្លួន​ ​តែ​មិន​ប្រកាន់​នូវ​ចិត្ត​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​កាយ​ដែល​កើតអំពី​មហាភូត​ទាំង៤នេះ​ ​កាលបើ​ឋិតនៅ​បាន១ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន២ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន៣ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន៤ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន៥ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន១០ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន២០ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន៣០ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន៤០ឆ្នាំ​ខ្លះ​ ​ឋិតនៅ​បាន៥០ឆ្នាំ​ខ្លះ​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636848617976248777
ទៅកាន់ទំព័រ៖