ព្រះត្រៃបិដក ភាគ ៣១
ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅច្រើនជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាតណា ដែលហៅថា ចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះ ធម្មជាតនោះ តែងកើតឡើងផ្សេង រលត់ទៅវិញផ្សេង ទាំងយប់ទាំងថ្ងៃ។
[២៣៧] ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង តែងធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញាឲ្យប្រពៃថា កាលបើវត្ថុនេះមាន ទើបវត្ថុនេះមាន ព្រោះតែវត្ថុនេះកើតឡើង បានជាវត្ថុនេះកើតឡើងដែរ កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមានដែរ ព្រោះតែវត្ថុនេះរលត់ បានជាវត្ថុនេះរលត់ដែរ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃសុខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ
ID: 636848618245114155
ទៅកាន់ទំព័រ៖