ព្រះត្រៃបិដក ភាគ ៣១
នៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនា រមែងកើតឡើងព្រោះអាស្រ័យផស្សៈ ជាបច្ច័យនៃទុក្ខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ វេទនាដែលមិនជាទុក្ខ មិនជាសុខ រមែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខ វេទនាណា ដែលកើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខនោះឯង។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ដូចជាចំហាយក្តៅ កើតឡើង ភ្លើងក៏កើតឡើង ព្រោះតែការប្រជុំខ្ទប់គ្នា នៃឈើពីរកំណាត់ កាលបើឈើទាំងពីរកំណាត់នោះឯង ញែកឃ្លាតចេញពីគ្នាហើយ ចំហាយក្តៅ ដែលកើតអំពីកំណាត់ឈើនោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ យ៉ាងណាមិញ
ID: 636848618480917642
ទៅកាន់ទំព័រ៖