ព្រះត្រៃបិដក ភាគ ៣១

 ​[​២៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក​វឡី​កា​រា​ហារ​ ​តើ​ត្រូវ​យល់​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ភរិយា​ស្វាមី​ ​ពីរ​នាក់​ ​គប្បី​នាំ​យក​ស្បៀង​តិចតួច​ ​ដើរទៅ​កាន់​ផ្លូវលំ​បា​ក​ ​ស្វាមីភរិយា​នោះ​ ​មានកូន​ប្រុស​តែមួយ​ ​ជាទីស្រឡាញ់​ពេញចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រា​កាលដែល​ភរិយា​ស្វាមី​ ​ទាំងពីរ​នាក់​ ​កំពុង​ដើរទៅ​កាន់​ផ្លូវលំ​បា​ក​នោះ​ ​ស្បៀង​បន្តិចបន្តួច​នោះ​ ​អស់រលីង​ទៅ​ ​ផ្លូវលំ​បា​ក​នោះ​ ​នៅសល់​ឆ្លង​មិនទាន់​ផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​ភរិយា​ស្វាមី​ទាំងពីរ​នាក់​នោះ​ ​ប្រឹក្សា​គ្នា​យ៉ាងនេះ​ថា​ ​ស្បៀងអាហារ​បន្តិចបន្តួច​របស់​យើង​នោះ​ ​អស់រលីង​ទៅ​ហើយ​ ​ផ្លូវលំ​បា​ក​នៅសល់​ ​ឆ្លង​មិនទាន់​ផុត​ឡើយ​ ​បើ​ដូច្នោះ​ ​យើង​ត្រូវ​សម្លាប់​កូនប្រុស​តែមួយ​ ​ជាទីស្រឡាញ់​ពេញចិត្ត​នេះ​ ​ធ្វើជា​ងៀត​ផង​ ​ជា​ផ្អក​ផង​ ​កាលបើ​យើង​ទាំងពីរ​នាក់​ ​ស៊ីសាច់​កូន​នោះ​ហើយ​ ​នឹង​ឆ្លងផ្លូវ​លំបាក​ ​ដែល​នៅសល់​នោះ​ផុត​បាន​ ​បើ​មិន​ដូច្នោះ​ ​យើង​ទាំងអស់គ្នា​ ​មុខ​ជា​នឹង​ស្លាប់​ទាំង​បី​នាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ភរិយា​ស្វាមី​ទាំងពីរ​នាក់​នោះ​ ​សម្លាប់​កូនប្រុស​តែមួយ​ ​ជាទីស្រឡាញ់​ពេញចិត្ត​នុ៎ះ​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636848619133824986
ទៅកាន់ទំព័រ៖