ព្រះត្រៃបិដក ភាគ ៣១

 ​[​២៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សាហារ​ ​តើ​ត្រូវ​យល់​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​មេគោ​ ​ដែល​មិន​មាន​ស្បែក​ ​បើ​ឈរផ្អែក​នឹង​ជញ្ជាំង​ ​ក៏​ត្រូវ​ពួក​សត្វ​ ​ដែល​អាស្រ័យ​នៅនឹង​ជញ្ជាំង​នោះ​ខាំ​ ​បើ​ឈរផ្អែក​នឹង​ដើមឈើ​ ​ក៏​ត្រូវ​ពួក​សត្វ​ ​ដែល​អាស្រ័យ​នៅនឹង​ដើមឈើ​នោះ​ខាំ​ ​បើ​ឈរ​ត្រាំ​នៅក្នុង​ទឹក​ ​ក៏​ត្រូវ​ពួក​សត្វ​ ​ដែល​អាស្រ័យ​នៅក្នុង​ទឹក​នោះ​ចឹក​ប្របិច​ ​បើ​ឈរ​កណ្តាល​វាល​ ​ក៏​ត្រូវ​ពួក​សត្វ​ ​ដែល​អាស្រ័យ​នៅនឹង​អាកាស​នោះ​ខាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេគោ​ដែល​មិន​មាន​ស្បែក​នោះ​ ​ឈរ​នៅក្នុង​ទី​ណាៗ​ ​ក៏​គង់តែ​ពួក​សត្វ​ ​ដែល​អាស្រ័យ​នៅក្នុង​ទី​នោះ​ៗ​ខាំ​ស៊ី​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ត្រូវ​អ្នករាល់គ្នា​ ​យល់​ផស្សាហារ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កំណត់​ដឹង​ផស្សាហារ​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​កំណត់​ដឹង​ ​នូវ​វេទនា​ទាំង​បី​ដែរ​ ​កាលបើ​កំណត់​ដឹង​នូវ​វេទនា​ទាំង​បី​ហើយ​ ​តថាគត​ពោល​ថា​ ​កិច្ច​ណាមួយ​ ​ដែល​អរិយសាវ័ក​ត្រូវ​ធ្វើ​តទៅទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636848619512796662
ទៅកាន់ទំព័រ៖