ព្រះត្រៃបិដក ភាគ ៣១

​លុះដល់​សម័យ​ថ្ងៃរសៀល​ ​ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​បុរស​នោះ​ដូចម្តេច​ទៅ​ ​រាជបុរស​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នោះ​ ​នៅ​រស់​ដដែល​ទេ​ ​ព្រះរាជា​ ​ទ្រង់​មាន​ព្រះបន្ទូល​ ​ចំពោះ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំងឡាយ​ ​ទៅ​ប្រហារ​បុរស​នោះ​ ​១០០លំពែង​ ​ក្នុង​សម័យ​ថ្ងៃរសៀល​ ​រាជបុរស​ ​ក៏​ប្រហារ​បុរស​នោះ​ ​១០០លំពែង​ ​ក្នុង​សម័យ​ថ្ងៃរសៀល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​បុរស​នោះ​ ​ត្រូវ​គេ​ប្រហារ​ ​៣០០លំពែង​ ​ក្នុង​មួយថ្ងៃ​ ​នឹង​រងទុក្ខ​ទោមនស្ស​ ​ព្រោះហេតុតែ​គេ​ប្រហារ​នោះ​ដែរ​ឬ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុរស​នោះ​ ​ត្រូវ​ប្រហារ​ត្រឹម១លំពែង​ប៉ុណ្ណោះ​ ​ក៏​រងទុក្ខ​ទោមនស្ស​ ​ព្រោះតែ​គេ​ប្រហារ១លំពែង​នោះ​ទៅ​ហើយ​ ​ចំណង់បើ​ត្រូវ​គេ​ប្រហារ​ ​ដល់៣០០លំពែង​នោះ​ ​មិនបាច់​និយាយ​ទេ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ត្រូវ​អ្នករាល់គ្នា​ ​យល់​វិញ្ញា​ណា​ហារ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កំណត់​ដឹង​វិញ្ញា​ណា​ហារ​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​កំណត់​ដឹង​នូវ​នាម​ ​និង​រូប​ដែរ​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636848620124421645
ទៅកាន់ទំព័រ៖