ព្រះត្រៃបិដក ភាគ ៣១
បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡីការាហារនោះ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ... ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ... ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងវិញ្ញាណាហារ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងវិញ្ញាណាហារនោះ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា
ID: 636848622602223367
ទៅកាន់ទំព័រ៖