ព្រះត្រៃបិដក ភាគ ៣១

​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​មិន​មាន​ក្នុង​ទីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទីនោះ​ ​មិន​មាន​សោក​ ​មិន​មាន​ធុ​លី​ ​គឺ​រាគាទិក្កិលេស​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ក្នុង​ផស្សាហារ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ក្នុង​មនោសញ្ចេតនា​ហារ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តម្រេក​ ​សេចក្តី​រីករាយ​ ​ចំណង់​ ​មិន​មាន​ក្នុង​វិញ្ញា​ណា​ហារ​ទេ​ ​វិញ្ញាណ​ក៏​មិន​លូតលាស់​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​វិញ្ញា​ណា​ហារ​នោះ​ដែរ​ ​វិញ្ញាណ​មិន​លូតលាស់​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ទីណា​ ​នាមរូប​ក៏​មិន​ឈាន​ចុះ​ក្នុង​ទីនោះ​ ​នាមរូប​មិន​ឈាន​ចុះ​ក្នុង​ទីណា​ ​សង្ខារ​ទាំងឡាយ​ ​ក៏​មិន​ចម្រើនឡើង​ក្នុង​ទីនោះ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ចម្រើនឡើង​ក្នុង​ទីណា​ ​ការ​ចាប់កំណើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​ក៏​មិន​មាន​ក្នុង​ទីនោះ​ ​ការ​ចាប់កំណើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​មិន​មាន​ក្នុង​ទីណា​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​ក៏​មិន​មាន​ក្នុង​ទីនោះ​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​មិន​មាន​ក្នុង​ទីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទីនោះ​ ​មិន​មាន​សោក​ ​មិន​មាន​ធុ​លី​ ​គឺ​រាគាទិក្កិលេស​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ឡើយ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636848623020457289
ទៅកាន់ទំព័រ៖