ព្រះត្រៃបិដក ភាគ ៣១

 ​[​២៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្ទះ​មាន​កំពូល​ ​ឬ​សាលា​មាន​កំពូល​ ​ក្នុង​ទិសខាងជើង​ ​ឬ​ក្នុង​ទិសខាងត្បូង​ ​មាន​បង្អួច​ខាងកើត​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ ​រស្មី​របស់​ព្រះអាទិត្យ​នោះ​ ​ក៏​ចូល​តាម​បង្អួច​ ​តើ​ទៅ​តាំងនៅ​ក្នុង​ទីណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តាំងនៅ​ត្រង់​ជញ្ជាំង​ទិសខាងលិច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ជញ្ជាំង​ទិសខាងលិច​មិន​មាន​ទេ​ ​តើ​រស្មី​របស់​ព្រះអាទិត្យ​នោះ​ ​តាំងនៅ​ក្នុង​ទីណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តាំងនៅ​លើ​ផែនដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ផែនដី​មិន​មាន​ទេ​ ​តើ​រស្មី​របស់​ព្រះអាទិត្យ​នោះ​ ​តាំងនៅ​ក្នុង​ទីណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លើទឹក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ទឹក​មិន​មាន​ទេ​ ​តើ​រស្មី​របស់​ព្រះអាទិត្យ​នោះ​ ​តាំងនៅ​ក្នុង​ទីណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​តាំងនៅ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បើ​តម្រេក​ ​សេចក្តី​រីករាយ​ ​ចំណង់​ ​មិន​មាន​ក្នុង​ក​វឡី​កា​រា​ហារ​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ផស្សាហារ​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​មនោសញ្ចេតនា​ហារ​ទេ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តម្រេក​ ​សេចក្តី​រីករាយ​ ​ចំណង់​ ​មិន​មាន​ក្នុង​វិញ្ញា​ណា​ហារ​ទេ​ ​វិញ្ញាណ​ក៏​មិន​លូតលាស់​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​វិញ្ញា​ណា​ហារ​នោះ​ដែរ​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636848623228929213
ទៅកាន់ទំព័រ៖