ព្រះត្រៃបិដក ភាគ ៣១

 ​[​២៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ទើប​មាន​ជរាមរណៈ​ ​ជរាមរណៈ​ ​មាន​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ ​ដោយ​បញ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​មាន​ជាតិ​ ​ទើប​មាន​ជរាមរណៈ​ ​ជរា​ ​និង​មរណៈ​មាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ ​(​តទៅទៀត​)​ថា​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ទើប​មាន​ជាតិ​។​បេ​។​ ​ទើប​មាន​ភព​.​.​.​ ​ទើប​មាន​ឧបាទាន​.​.​.​ ​ទើប​មាន​តណ្ហា​.​.​.​ ​ទើប​មាន​វេទនា​.​.​.​ ​ទើប​មាន​ផស្សៈ​.​.​.​ ​ទើ​បមា​នស​ឡាយ​ត​នៈ​.​.​ ​ទើប​មាន​នាមរូប​ ​នាមរូប​មាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ ​ដោយ​បញ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​មានវិញ្ញាណ​ ​ទើប​មាន​នាមរូប​ ​នាមរូប​មាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ទើប​មានវិញ្ញាណ​ ​វិញ្ញាណ​មាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ ​ដោយ​បញ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636848623611321084
ទៅកាន់ទំព័រ៖