ព្រះត្រៃបិដក ភាគ ៣១

អាហារ​វគ្គ​


 ​[​២៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាហារ​នេះ​មាន៤​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​បាន​ ​នៃ​ពួកភូត​សត្វ​ផង​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ពួក​សម្ភវេសី​សត្វ​ផង​(​១​)​។​ ​អាហារ​ ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ក​វឡី​កា​រា​ហារ​ ​ដ៏​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​(​ជាទី១​)​ ​ផស្សាហារ​ ​ជាទី២​ ​មនោសញ្ចេតនា​ហារ​ ​ជាទី៣​ ​វិញ្ញា​ណា​ហារ​ ​ជាទី៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាហារ​ទាំង៤នេះឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​បាន​ ​នៃ​ពួកភូត​សត្វ​ផង​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ពួក​សម្ភវេសី​សត្វ​ផង​។​
​(​១​)​ ​សត្វ​កំពុង​ស្វែងរក​នូវ​សម្ភព​ ​គឺ​កំណើត​ ​ហៅថា​ ​សម្ភវេសី​ ​ក្នុង​កំណើត​ទាំង៤នោះ​ ​ពួក​សត្វ​ដែល​ជា​អណ្ឌជៈកំណើត​ ​និង​ជលាម្ពុជៈ​កំណើត​ ​ដែល​មិនទាន់​ញាស់​ចេញ​មក​ ​និង​មិនទាន់​កើត​ចេញ​មក​នៅឡើយ​ ​ហៅថា​ ​សម្ភវេសី​ ​លុះ​ញាស់​ចេញ​ ​កើត​ចេញ​ហើយ​ ​ហៅថា​ ​ភូត​។​ ​ចំណែក​សំសេទជៈ​កំណើត​ ​និង​ឱប​បា​តិកៈ​កំណើត​ ​ដែល​កើត​ក្នុង​ខណៈ​ចិត្តជា​បឋម​ ​ហៅថា​ ​សម្ភវេសី​ ​តាំង​អំពី​ខណៈ​ ​ជាគម្រប់​ពីរ​ទៅ​ ​ហៅថា​ភូត​ ​ឬថា​កើត​ដោយ​ឥរិយាបថ​ណា​ ​បើមិនទាន់​ផ្លាស់​ឥរិយាបថ​នោះ​ទេ​ ​ហៅថា​សម្ភវេសី​ដែរ​ ​លុះ​ផ្លាស់​ឥរិយាបថ​នោះ​ទៅ​ហើយ​ ​ហៅថា​ ​ភូត​ដែរ​។​ ​មួយវិញទៀត​ ​សត្វ​ដែល​កើត​ហើយ​ ​មិនកើត​ទៅទៀត​ ​ហៅថា​ភូត​ ​បាន​ដល់​ព្រះ​ខីណាស្រព​ ​សត្វ​ដែល​មិនទាន់​លះបង់​ភវ​សំយោជនៈ​បាន​ ​នៅ​ស្វែងរក​សម្ភព​តទៅទៀត​ ​ហៅថា​សម្ភវេសី​ដែរ​ ​បាន​ដល់​សេក្ខបុគ្គល​ ​និង​បុថុជ្ជន​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636848558094963763
ទៅកាន់ទំព័រ៖