ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លូវ​ចាស់​ ​ធ្លា​ចាស់​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ជាន់​ដើម​ ​តែង​ត្រាច់​ទៅ​នោះ​ ​តើ​ដូចម្តេច​។​ ​ផ្លូវ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​សេចក្តី​យល់ឃើញ​ត្រូវ១​។​បេ​។​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ផ្លូវ​ចាស់​ ​ធ្លា​ចាស់​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ជាន់​ដើម​ ​តែង​ត្រាច់​ទៅ​ ​តថាគត​នោះ​ ​បាន​ដើរទៅ​ ​តាមផ្លូវ​នោះ​ ​កាល​ដើរទៅ​តាមផ្លូវ​នោះ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើត​នៃជ​រា​ ​និង​មរណៈ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃជ​រា​ ​និង​មរណៈ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃជ​រា​ ​និង​មរណៈ​ ​តថាគត​ ​បាន​ដើរទៅ​តាមផ្លូវ​នោះ​ ​កាល​ដើរទៅ​តាមផ្លូវ​នោះ​ ​ក៏បាន​ស្គាល់​ច្បាស់​នូវ​ជាតិ​។​បេ​។​ ​បាន​ស្គាល់​ច្បាស់​នូវ​ភព​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​ឧបាទាន​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​តណ្ហា​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​វេទនា​.​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​ផស្សៈ​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​ស​ឡាយ​ត​នៈ​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​នាមរូប​.​.​.​ ​បាន​ស្គាល់​ច្បាស់​នូវ​វិញ្ញាណ​ ​តថាគត​ ​បាន​ដើរទៅ​តាមផ្លូវ​នោះ​ ​កាល​ដើរទៅ​តាមផ្លូវ​នោះ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​ ​បានដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើត​នៃ​សង្ខារ​ ​បានដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​បានដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​លុះ​តថាគត​ ​បានដឹង​ច្បាស់​ ​នូវ​ធម៌​នោះ​ហើយ​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636848624653760708
ទៅកាន់ទំព័រ៖