ព្រះត្រៃបិដក ភាគ ៣១

 ​[​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អាហារ​ទាំង៤នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​អាហារ​ទាំង៤នេះ​ ​មាន​តណ្ហា​ជាហេតុ​ ​មាន​តណ្ហា​នាំឲ្យកើត​ ​មាន​តណ្ហា​ជា​កំណើត​ ​មាន​តណ្ហា​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​តណ្ហា​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​តណ្ហា​ ​មាន​វេទនា​ជាហេតុ​ ​មាន​វេទនា​នាំឲ្យកើត​ ​មាន​វេទនា​ជា​កំណើត​ ​មាន​វេទនា​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​វេទនា​ ​មាន​ផស្សៈ​ជាហេតុ​ ​មាន​ផស្សៈ​នាំឲ្យកើត​ ​មាន​ផស្សៈ​ជា​កំណើត​ ​មាន​ផស្សៈ​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផស្សៈ​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​ផស្សៈ​ ​មាន​ស​ឡាយ​ត​នៈ​ជាហេតុ​ ​មាន​ស​ឡាយ​ត​នៈ​នាំឲ្យកើត​ ​មាន​ស​ឡាយ​ត​នៈ​ជា​កំណើត​ ​មាន​ស​ឡាយ​ត​នៈ​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ស​ឡាយ​ត​នៈ​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​ស​ឡាយ​ត​នៈ​នេះ​ ​មាន​នាមរូប​ជាហេតុ​ ​មាន​នាមរូប​នាំឲ្យកើត​ ​មាន​នាមរូប​ជា​កំណើត​ ​មាន​នាមរូប​ជា​ប្រភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​នាមរូប​នេះ​ ​មាន​អ្វី​ជាហេតុ​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636848558299995490
ទៅកាន់ទំព័រ៖