ព្រះត្រៃបិដក ភាគ ៣១

​ឃើញថា​ជា​របស់​ខ្លួន​ ​ឃើញថា​ជា​របស់​គ្មាន​រោគ​ ​ឃើញថា​ ​ជា​របស់​ក្សេមក្សាន្ត​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ញុំាង​តណ្ហា​ឲ្យ​ចម្រើនឡើង​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ញុំាង​តណ្ហា​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ញុំាង​ឧបធិ​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ញុំាង​ឧបធិ​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ញុំាង​ទុក្ខ​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ញុំាង​ទុក្ខ​ឲ្យ​ចម្រើនឡើង​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​មិន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​រួចចាក​ទុក្ខ​ឡើយ​។​ ​
 [​២៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្តិល​ដែល​ពេញដោយ​សុរា​ ​បរិបូណ៌​ដោយ​ពណ៌​ ​បរិបូណ៌​ដោយ​ក្លិន​ ​បរិបូណ៌​ដោយ​រស​។​ ​តែ​ផ្តិល​នោះ​ ​គេ​លាយ​ដោយ​ថ្នាំពិស​។​ ​ចួនជា​មាន​បុរស​ក្តៅក្រហាយ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ត្រូវ​កំ​ដៅ​ថ្ងៃ​បៀតបៀន​ហើយ​ ​មាន​កាយ​លំបាក​ ​ក្រហល់ក្រហាយ​ ​ស្រេកឃ្លាន​ ​មកដល់​។​ ​មនុស្ស​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ឯង​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចម្រើន​ ​ផ្តិល​ពេញដោយ​សុរា​នេះ​ ​បរិបូណ៌​ដោយ​ពណ៌​ ​បរិបូណ៌​ដោយ​ក្លិន​ ​បរិបូណ៌​ដោយ​រស​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636848644948881523
ទៅកាន់ទំព័រ៖