ព្រះត្រៃបិដក ភាគ ៣១

ក្រហល់ក្រហាយ​ ​ស្រេកឃ្លាន​ ​មកដល់​។​ ​មនុស្ស​ទាំងឡាយ​ ​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​ផ្តិល​ពេញដោយ​សុរា​នេះ​ ​បរិបូណ៌​ដោយ​ពណ៌​ ​បរិបូណ៌​ដោយ​ក្លិន​ ​បរិបូណ៌​ដោយ​រស​ ​(​សមគួរ​)​ ​ដល់​អ្នក​ ​តែ​ផ្តិល​នោះ​ ​គេ​លាយ​ដោយ​ថ្នាំពិស​ ​បើ​អ្នក​ចង់​ ​ក៏​ចូរ​ផឹក​ចុះ​ ​ព្រោះថា​ ​កាលបើ​អ្នកផឹក​ហើយ​ ​ទឹក​នោះ​នឹង​គាប់ចិត្ត​អ្នក​ ​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​តែបើ​អ្នកផឹក​ទៅ​ហើយ​ ​មុខ​ជា​នឹង​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​នឹង​ដល់​នូវ​ទុក្ខ​ស្ទើរ​ស្លាប់​ ​ព្រោះតែ​ការ​ផឹក​នោះ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សុរា​ដែល​អាត្មាអញ​ស្រេក​ហើយ​នេះ​ ​អាច​បន្ទោបង់​ដោយ​ទឹក​ត្រជាក់​ក៏បាន​ ​បន្ទោបង់​ដោយ​ទធិ​ថ្លា​ក៏បាន​ ​បន្ទោបង់​ដោយ​ទឹ​ក​សតូវ​ ​ដែល​លាយ​ដោយ​អំបិល​ក៏បាន​ ​បន្ទោបង់​ដោយ​ថ្នាំ​ត្រាំ​ឈ្មោះថា​លោណ​សោ​ចិរ​កៈ​(​១​)​ ​ក៏បាន​ ​អាត្មាអញ​ ​មិន​ត្រូវ​ផឹកសុរា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនមែន​ជា​គុណ​ ​ដើម្បី​ទុក្ខ​អស់កាលដ៏យូរ​ ​ដល់​អាត្មាអញ​នោះ​ទេ​។​ ​បុរស​នោះ​ ​ក៏​គប្បី​ពិចារណា​នូវ​ផ្តិល​ ​ដែល​ពេញដោយ​សុរា​នោះ​ហើយ​ ​ក៏​មិនបាន​ផឹក​ ​លះបង់​ចោលចេញ​។​ ​បុរស​នោះ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​ទុក្ខ​ស្ទើរ​ស្លាប់​ ​ព្រោះតែ​ការ​ផឹក​នោះ​ជាហេតុ​ទេ​។​ ​
​(​១​)​ ​ថ្នាំ​ដែលគេ​ត្រាំ​ដោយ​ស្រូវ​គ្រប់យ៉ាង​ ​និង​ទំពាំង​ជាដើម​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636848646211953767
ទៅកាន់ទំព័រ៖