ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​បានឃើញ​អារម្មណ៍​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​ថា​មិន​ទៀង​ ​បានឃើញ​ថា​ជា​ទុក្ខ​ ​បានឃើញ​ថា​មិនមែន​ជា​របស់​ខ្លួន​ ​បានឃើញ​ថា​ជា​របស់​មាន​រោគ​ ​បានឃើញ​ថា​គួរខ្លាច​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​បាន​លះ​តណ្ហា​ហើយ​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​តណ្ហា​បាន​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​លះ​ឧបធិ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ឧបធិ​បាន​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​លះ​ទុក្ខ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ទុក្ខ​បាន​ហើយ​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រួចចាក​ទុក្ខ​បាន​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ក្នុង​កាល​ជា​អនាគត​។​បេ​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​ឃើញ​អារម្មណ៍​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636848646427556098
ទៅកាន់ទំព័រ៖