ព្រះត្រៃបិដក ភាគ ៣១

​ថា​មិន​ទៀង​ ​ឃើញថា​ជា​ទុក្ខ​ ​ឃើញថា​មិនមែន​ខ្លួន​ ​ឃើញថា​មាន​រោគ​ ​ឃើញថា​គួរខ្លាច​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​លះ​តណ្ហា​បាន​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​តណ្ហា​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​លះ​ឧបធិ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ឧបធិ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​លះ​ទុក្ខ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ទុក្ខ​បាន​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រមែង​រួចចាក​ទុក្ខ​បាន​។​ ​ចប់​សូត្រ​ទី៦​។​
 [​២៦៣​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​គ្រានោះ​ ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ក្នុង​សម័យ​ថ្ងៃរសៀល​ ​ក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636848646695151404
ទៅកាន់ទំព័រ៖