ព្រះត្រៃបិដក ភាគ ៣១
[២៦៤] លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯង ឬជរា និងមរណៈ គឺបុគ្គលដទៃធ្វើឲ្យ ជរា និងមរណៈ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងទេ ជរា និងមរណៈ មិនមែនបុគ្គលដទៃធ្វើឲ្យទេ ជរា និងមរណៈ មិនមែនបុគ្គលធ្វើខ្លួនឯងផង មិនមែនបុគ្គលដទៃធ្វើឲ្យផងទេ ជរា និងមរណៈ មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ ក៏មិនមែនដែរ ប៉ុន្តែជរា និងមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ។ ម្នាលអាវុសោសារីបុត្ត ជាតិ គឺបុគ្គលធ្វើខ្លួនឯង ឬជាតិ គឺបុគ្គលដទៃធ្វើឲ្យ ឬថាជាតិ គឺបុគ្គលធ្វើខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង មិនមែនជាអំពីរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលអាវុសោកោដ្ឋិតៈ ជាតិ មិនមែនបុគ្គលធ្វើខ្លួនឯងទេ ជាតិ មិនមែនបុគ្គលដទៃធ្វើឲ្យទេ
ID: 636848646910073697
ទៅកាន់ទំព័រ៖