ព្រះត្រៃបិដក ភាគ ៣១

​ជាតិ​ ​មិនមែន​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​មិនមែន​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ទេ​ ​ជាតិ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​ក៏​មិនមែន​ដែរ​ ​ប៉ុន្តែ​ជាតិ​កើតឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​។​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ភព​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ ​ឬ​។​បេ​។​ ​ឧបាទាន​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​.​.​.​ ​តណ្ហា​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​.​.​.​ ​វេទនា​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​.​.​.​ ​ផស្សៈ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​.​.​.​ ​ស​ឡាយ​ត​នៈ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​.​.​.​ ​នាមរូប​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ ​នាមរូប​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ ​នាមរូប​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​ឬមួយ​នាមរូប​ ​មិនមែន​ជា​អំពី​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​ម្នាល​កោ​ដ្ឋិ​តៈ​ ​នាមរូប​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ក៏ទេ​ ​នាមរូប​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ក៏ទេ​ ​នាមរូប​ ​មិនមែន​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​មិនមែន​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ក៏ទេ​ ​នាមរូប​ ​មិនមែន​ជា​អំពើ​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​ក៏ទេដែរ​ ​ប៉ុន្តែ​នាមរូប​កើតឡើង​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​វិញ្ញាណ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ ​ឬ​វិញ្ញាណ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ ​វិញ្ញាណ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​ឬមួយ​វិញ្ញាណ​ ​មិនមែន​ជា​អំពី​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​អ្នកដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636848647088283890
ទៅកាន់ទំព័រ៖