ព្រះត្រៃបិដក ភាគ ៣១
បើវិញ្ញាណ... បើសង្ខារទាំងឡាយ... ម្នាលអាវុសោ បើភិក្ខុអ្នកសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលអាវុសោ បើភិក្ខុជាអ្នកប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ ម្នាលអាវុសោ បើភិក្ខុជាអ្នកមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ ព្រោះការមិនប្រកាន់ស្អិត នូវអវិជ្ជា ទើបគួរហៅថា ភិក្ខុជាអ្នកដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រទី៧។
[២៦៨] សម័យមួយ ព្រះមុសិលៈមានអាយុ ព្រះបវិដ្ឋៈមានអាយុ ព្រះនារទៈមានអាយុ និងព្រះអានន្ទមានអាយុ នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។
ID: 636848648112772487
ទៅកាន់ទំព័រ៖