ព្រះត្រៃបិដក ភាគ ៣១

 ​[​២៦៩​]​ ​លំដាប់នោះ​ ​ព្រះ​ប​វិ​ដ្ឋៈ​មាន​អាយុ​ ​បាន​សួរ​ព្រះ​មុ​សិលៈ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​មុ​សិលៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​(​តាម​គេ​)​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​(​ខ្លួនឯង​)​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​មុ​សិលៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​ជរា​ ​និង​មរណៈ​កើតឡើង​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ម្នាល​អាវុសោ​មុ​សិលៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​មុ​សិលៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ដូច្នេះ​ឬទេ​។​បេ​។​ ​ថា​ភព​ ​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​.​.​.​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​.​.​.​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636848648366947025
ទៅកាន់ទំព័រ៖