ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​អាវុសោ​មុ​សិលៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​មុ​សិលៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​ព្រោះតែ​ភព​រលត់​ ​ទើប​ជាតិ​រលត់​ ​ដូច្នេះ​ឬទេ​។​បេ​។​ ​ថា​ ​ព្រោះតែ​ឧបាទាន​រលត់​ ​ទើប​ភព​រលត់​.​.​.​ ​ព្រោះតែ​តណ្ហា​រលត់​ ​ទើប​ឧបាទាន​រលត់​.​.​.​ ​ព្រោះតែ​វេទនា​រលត់​ ​ទើប​តណ្ហា​រលត់​.​.​.​ ​ព្រោះតែ​ផស្សៈ​រលត់​ ​ទើប​វេទនា​រលត់​ ​ព្រោះ​តែស​ឡាយ​ត​នៈ​រលត់​ ​ទើប​ផស្សៈ​រលត់​.​.​.​ ​ព្រោះតែ​នាមរូប​រលត់​ ​ទើប​ស​ឡាយ​ត​នៈ​រលត់​.​.​.​ ​ព្រោះតែ​វិញ្ញាណ​រលត់​ ​ទើប​នាមរូប​រលត់​.​.​.​ ​ព្រោះតែ​សង្ខារ​រលត់​ ​ទើប​វិញ្ញាណ​រលត់​.​.​.​ ​ព្រោះតែ​អវិជ្ជា​រលត់​ ​ទើប​សង្ខារ​រលត់​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​ព្រោះតែ​អវិជ្ជា​រលត់​ ​ទើប​សង្ខារ​រលត់​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636848648763549710
ទៅកាន់ទំព័រ៖