ព្រះត្រៃបិដក ភាគ ៣១

 ​[​២៧១​]​ ​ម្នាល​អាវុសោ​មុ​សិលៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​មុ​សិលៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​សេចក្តី​រលត់​នៃ​ភព​ ​ជា​ព្រះនិព្វាន​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​សេចក្តី​រលត់​នៃ​ភព​ ​ជា​ព្រះនិព្វាន​។​ ​បើ​ដូច្នោះ​ ​មានតែ​ ​ព្រះ​មុ​សិលៈ​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ខីណាស្រព​។​ ​កាល​បើ​ព្រះ​ប​វិ​ដ្ឋៈ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​មុ​សិលៈ​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​។​
 [​២៧២​]​ ​លំដាប់នោះ​ ​ព្រះ​នារ​ទៈ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​ប​វិ​ដ្ឋៈ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​ខ្ញុំ​សូមឱកាស​ ​ខ្ញុំ​គួរតែ​បាន​ដើម្បី​ដោះស្រាយ​ប្រស្នា​នុ៎ះ​ ​កាលបើ​ដូច្នេះ​ ​លោក​ចូរ​សួរ​ប្រស្នា​នោះ​មក​ចុះ​ ​ខ្ញុំ​នឹង​ព្យាករ​ប្រស្នា​នុ៎ះ​ដល់​លោក​។​ ​បើ​ព្រះ​នារ​ទៈ​មាន​អាយុ​បាន​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636848648989572637
ទៅកាន់ទំព័រ៖