ព្រះត្រៃបិដក ភាគ ៣១

 ​[​៣១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាហារ​នេះ​ ​មាន៤​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​បាន​ ​នៃ​ភូត​សត្វ​ផង​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ពួក​សម្ភវេសី​សត្វ​ផង​។​ ​អាហារ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ក​វឡី​កា​រា​ហារ​ ​ដ៏​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​(​ជាទី១​)​ ​ផស្សាហារ​ ​ជាទី២​ ​មនោសញ្ចេតនា​ហារ​ ​ជាទី៣​ ​វិញ្ញា​ណា​ហារ​ ​ជាទី៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាហារ​ទាំង៤នេះឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​បាន​ ​នៃ​ពួកភូត​សត្វ​ផង​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ពួក​សម្ភវេសី​សត្វ​ផង​។​
 [​៣២​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​សួរ​ ​នូវ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​ទំពាស៊ី​នូវ​វិញ្ញា​ណា​ហារ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​ប្រស្នា​នេះ​ ​មិន​ត្រូវ​ទេ​ ​ដូច្នេះ​ ​ហើយ​ទើប​ត្រាស់​ថា​ ​តថាគត​មិន​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​ទំពាស៊ី​ដូច្នេះ​ឡើយ​ ​ប្រសិនបើ​តថាគត​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​ទំពាស៊ី​ដូច្នេះ​ ​ប្រស្នា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​ទំពាស៊ី​ ​ដូច្នេះ​នោះ​ ​ត្រូវគ្នា​នឹង​ពាក្យ​តថាគត​ហើយ​ ​តែថា​ ​តថាគត​មិន​ពោល​យ៉ាងនេះ​ទេ​ ​កាលបើ​យ៉ាងនេះ​ ​បុគ្គល​ណា​សួរ​ ​ចំពោះ​តថាគត​ ​ដែល​មិន​ពោល​សោះ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636848558764392052
ទៅកាន់ទំព័រ៖