ព្រះត្រៃបិដក ភាគ ៣១

 ​[​២៧៤​]​ ​ម្នាល​អាវុសោ​នារ​ទៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​នារ​ទៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​សេចក្តី​រលត់​នៃ​ភព​ ​ជា​ព្រះនិព្វាន​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​សេចក្តី​រលត់​នៃ​ភព​ ​ជា​ព្រះនិព្វាន​។​ ​បើ​ដូច្នោះ​ ​មានតែ​ព្រះ​នារ​ទៈ​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ខីណាស្រព​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​យល់ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ថា​ ​សេចក្តី​រលត់​ភព​ ​ជា​ព្រះនិព្វាន​ ​ដូច្នេះ​ពិតមែន​ ​តែ​ខ្ញុំ​មិនមែន​ជា​ព្រះអរហន្ត​ខីណាស្រព​ទេ​ ​ម្នាល​អាវុសោ​ ​ដូច​អណ្តូង​ទឹក​ក្នុង​ផ្លូវលំ​បា​ក​ ​ខ្សែ​ក៏​មិន​មាន​ក្នុង​ទីនោះ​ ​យោង​សម្រាប់​ដង​ក៏​មិន​មាន​ក្នុង​ទីនោះ​ ​ស្រាប់តែ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636848649610488152
ទៅកាន់ទំព័រ៖