ព្រះត្រៃបិដក ភាគ ៣១

​បុរស​ ​ដែល​ក្តៅក្រហាយ​ ​ព្រោះ​ត្រូវ​កំ​ដៅ​ថ្ងៃ​ ​ត្រូវ​កំ​ដៅ​ថ្ងៃ​បៀតបៀន​ហើយ​ ​លំបាក​ ​ក្រហល់ក្រហាយ​ ​ស្រេកឃ្លាន​ ​ដើរមក​ដល់​ ​បុរស​នោះ​ ​ក្រឡេក​មើលឃើញ​អណ្តូង​ទឹក​នោះ​ ​បុរស​នោះ​ ​ដឹង​ថា​ ​ទឹក​មាន​ពិត​ ​តែថា​នឹង​ប៉ះពាល់​ដោយ​កាយ​មិនបាន​ ​ដូចម្តេច​មិញ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ឃើញ​ដោយ​បញ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ថា​ ​សេចក្តី​រលត់​ភព​ ​ជា​ព្រះនិព្វាន​ ​តែ​ខ្ញុំ​មិនមែន​ជា​ព្រះអរហន្ត​ខីណាស្រព​ ​ក៏​ដូច្នោះ​ដែរ​។​
 [​២៧៥​]​ ​កាល​ព្រះ​នារ​ទៈ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​ប​វិ​ដ្ឋៈ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​លោក​តែង​និយាយ​យ៉ាងនេះ​ ​ចុះលោក​និយាយ​នឹង​ព្រះ​នារ​ទៈ​មាន​អាយុ​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ខ្ញុំ​តែង​និយាយ​យ៉ាងនេះ​ ​តែ​ខ្ញុំ​មិនបាន​និយាយ​ពាក្យ​អ្វី​ ​នឹង​ព្រះ​នារ​ទៈ​មាន​អាយុ​ ​ក្រៅអំពី​ការ​ល្អ​ ​ក្រៅអំពី​ការ​កុសល​ទេ​។​ ​ចប់​សូត្រ​ទី៨​។​
 [​២៧៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636848649850151860
ទៅកាន់ទំព័រ៖