ព្រះត្រៃបិដក ភាគ ៣១
[២៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មានមនុស្ស និងទេវតាធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះអង្គបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏មានមនុស្ស និងទេវតា ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដែរ។ ចំណែកខាងពួកបរិព្វាជក ជាអន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង ជាអ្នកមិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយឡើយ។
[២៨០] សម័យនោះឯង បរិព្វាជកឈ្មោះសុសិមៈ នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន។ គ្រានោះ ពួកបរិស័ទ របស់សុសិមបរិព្វាជក បាននិយាយពាក្យនេះ និងសុសិមបរិព្វាជកថា
ID: 636848650672948921
ទៅកាន់ទំព័រ៖