ព្រះត្រៃបិដក ភាគ ៣១

 ​[​៣៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​ទទួលយក​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ​ ​ដូច្នេះហើយ​ ​ទើប​ត្រាស់​ថា​ ​តថាគត​មិន​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​ទទួលយក​ ​ដូច្នេះ​ទេ​ ​ប្រសិនបើ​តថាគត​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​ទទួលយក​ ​ដូច្នេះ​ ​ប្រស្នា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​ទទួលយក​ ​ដូច្នេះ​នោះ​ ​ត្រូវគ្នា​នឹង​ពាក្យ​តថាគត​ហើយ​ ​តែថា​ ​តថាគត​មិន​ពោល​យ៉ាងនេះ​ទេ​ ​កាលបើ​យ៉ាងនេះ​ ​បុគ្គល​ណា​សួរ​ ​ចំពោះ​តថាគត​ ​ដែល​មិន​ពោល​សោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​ហ្ន៎​ ​ដូច្នេះ​ ​ប្រស្នា​នុ៎ះ​ ​របស់​បុគ្គល​នោះ​ ​ទើបត្រូវ​ ​ទាំង​ត្រូវ​ព្យាករណ៍​ ​ចំពោះ​ប្រស្នា​នោះ​ថា​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​។​
 [​៣៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​តក់ស្លុត​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ​ ​ដូច្នេះហើយ​ ​ទើប​ត្រាស់​ថា​ ​តថាគត​មិន​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​តក់ស្លុត​ ​ដូច្នេះ​ទេ​ ​ប្រសិនបើ​តថាគត​ពោល​ថា​ ​នរណា​ហ្ន៎​ ​តែង​តក់ស្លុត​ ​ដូច្នេះ​ ​ប្រស្នា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​តែង​តក់ស្លុត​ ​ដូច្នេះ​នោះ​ ​ត្រូវគ្នា​នឹង​ពាក្យ​តថាគត​ហើយ​ ​តែថា​ ​តថាគត​មិន​ពោល​យ៉ាងនេះ​ទេ​ ​កាលបើ​យ៉ាងនេះ​ ​បុគ្គល​ណា​សួរ​ ​ចំពោះ​តថាគត​ ​ដែល​មិន​ពោល​សោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636848559333504604
ទៅកាន់ទំព័រ៖