ព្រះត្រៃបិដក ភាគ ៣១
ហើយ ញាណ (របស់អរិយសាវ័កនោះ) កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៩៤] ម្នាលសុសិមៈ អ្នកយល់ឃើញថា ជរាមរណៈកើតមាន ព្រោះជាតិ ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ជាតិកើតមាន ព្រោះភព ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ឧបាទានកើតមាន ព្រោះតណ្ហា ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ... វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ... ផស្សៈកើតមាន ព្រោះអាយតនៈ៦ ជាបច្ច័យ... អាយតនៈ៦ កើតមាន ព្រោះនាមរូប ជាបច្ច័យ... នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ... វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ... ម្នាលសុសិមៈ អ្នកយល់ឃើញថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជា ជាបច្ច័យដែរឬ។ ព្រះករុណា ព្រះអង្គ។
ID: 636848654096564741
ទៅកាន់ទំព័រ៖