ព្រះត្រៃបិដក ភាគ ៣១
នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ ឥតទើសទាល់ ដូចជាគេដើរទៅ ក្នុងអាកាសទទេក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន ពែនភ្នែនទៅក្នុងអាកាស ដូចជាសកុណជាតិ ដែលមានស្លាប ហើរទៅក្នុងអាកាសក៏បាន យកដៃទៅស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់ព្រហ្មលោកនាយក៏បាន ដែឬទេ។ មិនដូច្នោះទេ ព្រះអង្គ។
[២៩៧] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានត្រចៀក ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀក ជារបស់មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ដែលនៅក្នុងទីឆ្ងាយ ឬនៅក្នុងទីជិត ដែរឬទេ។ មិនដូច្នោះ ព្រះអង្គ។
[២៩៨] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើអាចកំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកប
ID: 636848654618034567
ទៅកាន់ទំព័រ៖