ព្រះត្រៃបិដក ភាគ ៣១

​ដោយ​រាគៈ​។​បេ​។​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
 [​២៩៩​]​ ​ម្នាល​សុសិ​មៈ​ ​ចុះ​កាលបើ​អ្នកដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​រឭក​ឃើញ​ ​បុព្វេ​និវាស​ ​បាន​ជាច្រើន​ប្រការ​ ​គឺ​រឭក​ឃើញ​បាន​ ​១ជាតិ​។​បេ​។​ ​អ្នក​រឭក​ឃើញ​បុព្វេ​និវាស​ ​បាន​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
 [​៣០០​]​ ​ម្នាល​សុសិ​មៈ​ ​ចុះ​កាលបើ​អ្នកដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើមាន​ចក្ខុ​ ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​ពួក​សត្វ​កាល​ច្យុត​។​បេ​។​ ​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
 [​៣០១​]​ ​ម្នាល​សុសិ​មៈ​ ​ចុះ​កាលបើ​អ្នកដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​កន្លង​នូវ​រូបជ្ឈាន​ ​ហើយ​បាន​នូវ​អា​រុ​ប្ប​វិមោក្ខ​ ​ដែល​ជា​ធម៌​ស្ងប់​រម្ងាប់​ ​ដោយ​នាមកាយ​ ​ហើយ​សម្រាន្ត​នៅ​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636848654924302084
ទៅកាន់ទំព័រ៖