ព្រះត្រៃបិដក ភាគ ៣១
[៣០២] ម្នាលសុសិមៈ ឥឡូវនេះ ការដោះស្រាយនេះក្តី ការមិនបានលុះធម៌ទាំងនេះក្តី ក្នុងដំណើរនុ៎ះ ម្នាលសុសិមៈ ចុះហេតុនេះ តើដូចម្តេច។ គ្រានោះឯង ព្រះសុសិមៈមានអាយុ ក្រាបចុះទៀបព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ពោលខមាទោស នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កំហុសគ្របសង្កត់ហើយ នូវខ្ញុំព្រះអង្គ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ខ្ញុំព្រះអង្គណា ជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលព្រះអង្គសំដែងហើយ ដោយប្រពៃ យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវកំហុស តាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បីការសង្រួមតទៅ។
[៣០៣] អើសុសិមៈ កំហុសគ្របសង្កត់អ្នក តាមដោយអ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាសមែន អ្នកឯងដែលជាអ្នកលួចធម៌ បួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃ យ៉ាងនេះ ម្នាលសុសិមៈ ដូចពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់ នាំមកថ្វាយព្រះរាជាថា បពិត្រព្រះសម្មតិទេព នេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យដាក់អាជ្ញាណា ដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះចុះ ទើបព្រះរាជា
ID: 636848655149074941
ទៅកាន់ទំព័រ៖