ព្រះត្រៃបិដក ភាគ ៣១

 ​[​៣០៤​]​ ​ម្នាល​សុសិ​មៈ​ ​បុរស​នោះ​ ​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​ដំណើរ​នោះ​ ​ជាហេតុ​ណា​ ​បព្វជ្ជា​ណា​ ​របស់​បុគ្គល​អ្នក​លួច​ធម៌​ ​ក្នុង​ធម៌​វិន័យ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ ​បព្វជ្ជា​នេះ​ ​មានទុក្ខ​វិបាក​ខ្លាំង​ផង​ ​មាន​វិបាក​ខ្លោចផ្សា​ខ្លាំង​ផង​ ​ជាង​ហេតុ​នោះ​ទៅទៀត​ ​មិន​តែប៉ុណ្ណោះ​ ​បព្វជ្ជា​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ក្នុង​វិនិបាត​កំណើត​។​ ​ម្នាល​សុសិ​មៈ​ ​កាលណាបើ​អ្នក​ឃើញ​ទោស​ ​តាម​ទោស​ហើយ​ ​សំដែង​ទោស​ ​ឲ្យ​សមគួរ​តាម​ធម៌​ ​តថាគត​ ​ទទួល​អត់ទោស​ ​ដល់​អ្នកនោះ​បាន​ ​ម្នាល​សុសិ​មៈ​ ​នេះឯង​ ​ជា​សេចក្តី​ចម្រើន​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​នៃ​បុគ្គល​ដែល​ឃើញ​ទោស​ ​តាម​ទោស​ ​ហើយ​សំដែង​ទោស​តាម​ធម៌​ ​ដល់​នូវ​សេចក្តី​សង្រួម​តទៅ​ ​ដោយពិត​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​មហាវគ្គ​ ​ទី៧​។​

ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636848655623712088
ទៅកាន់ទំព័រ៖