ព្រះត្រៃបិដក ភាគ ៣១

​សមណ​ព្រាហ្មណ​វគ្គ​


 [​៣០៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​
 [​៣០៦​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​មិនដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ឲ្យ​កើត​ជរា​ ​និង​មរណៈ​ ​មិនដឹង​ច្បាស់​នូវ​សេចក្តី​រលត់​ជរា​ ​និង​មរណៈ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ជរា​ ​និង​មរណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិនរាប់​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​មិនរាប់​ថា​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​មិន​តែប៉ុណ្ណោះ​ ​សមណព្រាហ្មណ៍​មាន​អាយុ​ទាំងនោះ​ ​រមែង​មិន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច​ ​នូវ​សាមញ្ញ​ផល​ ​ឬ​ព្រហ្មញ្ញ​ផល​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ឡើយ​។​
 [​៣០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអម្បាល​នោះ​ឯង​ ​ទើប​រាប់ថាជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​រាប់ថាជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636848656142721774
ទៅកាន់ទំព័រ៖