ព្រះត្រៃបិដក ភាគ ៣១

​មិន​តែប៉ុណ្ណោះ​ ​ពួក​សមណព្រាហ្មណ៍​មាន​អាយុ​ទាំងនោះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​នូវ​សាមញ្ញ​ផល​ផង​ ​នូវ​ព្រហ្មញ្ញ​ផល​ផង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ ​ទី១​។​
 [​៣០៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​បេ​។​ ​មិនដឹង​ច្បាស់​នូវ​ជាតិ​។​បេ​។​ ​មិនដឹង​ច្បាស់​នូវ​ភព​.​.​.​ ​មិនដឹង​ច្បាស់​នូវ​ឧបាទាន​.​.​.​ ​មិនដឹង​ច្បាស់​នូវ​តណ្ហា​.​.​.​ ​មិនដឹង​ច្បាស់​នូវ​វេទនា​.​.​.​ ​មិនដឹង​ច្បាស់​នូវ​ផស្សៈ​.​.​.​ ​មិនដឹង​ច្បាស់​នូវ​អាយតនៈ៦​.​.​.​ ​មិនដឹង​ច្បាស់​នូវ​នាមរូប​.​.​.​ ​មិនដឹង​ច្បាស់​នូវ​វិញ្ញាណ​.​.​.​ ​មិនដឹង​ច្បាស់​នូវ​សង្ខារ​ទាំងឡាយ​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ឲ្យ​កើត​សង្ខារ​ ​មិនដឹង​ច្បាស់​នូវ​សេចក្តី​រលត់​សង្ខារ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​សង្ខារ​។​បេ​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង​។​ ​ចប់​សូត្រ​ទី១១​។​

​ចប់​ ​សមណ​ព្រាហ្មណ​វគ្គ​ ​ទី៨​។​

ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636848656438268678
ទៅកាន់ទំព័រ៖