ព្រះត្រៃបិដក ភាគ ៣១
គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងសេចក្តីរលត់សង្ខារតាមពិត បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញនូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារតាមពិតទេ គប្បីស្វែងរកសាស្តា ដើម្បីការដឹងក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សង្ខារតាមពិត។
(គប្បីធ្វើបច្ច័យនៃបទទាំងអស់ ឲ្យប្រកបដោយសច្ចៈ៤ សូត្រទី១)។
[៣១០] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនទាន់ដឹង មិនទាន់ឃើញ នូវជរា និងមរណៈតាមពិតទេ គប្បីធ្វើការសិក្សា ដើម្បីការដឹងក្នុងជរា និងមរណៈតាមពិត។
(ត្រូវធ្វើនូវការបំប្រួញបច្ច័យ ឲ្យប្រកបដោយសច្ចៈ៤ យ៉ាងនេះ)
គប្បីធ្វើការប្រកបព្យាយាម... គប្បីធ្វើសេចក្តីពេញចិត្ត ក្នុងកុសល... គប្បីធ្វើសេចក្តីប្រឹងប្រែងដ៏មាំ... គប្បីធ្វើសេចក្តីព្យាយាមមិនរួញរា... គប្បីធ្វើសេចក្តីព្យាយាមដុតកំដៅកិលេស... គប្បីធ្វើសេចក្តីព្យាយាមខ្នះខ្នែង... គប្បីធ្វើសេចក្តីព្យាយាមរឿយៗ... គប្បីធ្វើសេចក្តីរឭក... គប្បីធ្វើសេចក្តីដឹងខ្លួន... គប្បីធ្វើសេចក្តីមិនប្រមាទ។
ចប់ អន្តរបេយ្យាល ទី៩។
ID: 636848657906532658
ទៅកាន់ទំព័រ៖