ព្រះត្រៃបិដក ភាគ ៣១

 ​[​៣១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ ​បុគ្គល​ជា​អរិយសាវ័ក​ ​ជា​អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​រមែង​មានទុក្ខ​ដែល​អស់​ទៅ​ ​សាបសូន្យ​ទៅ​ ​ច្រើនជាង​ ​ឯ​ទុក្ខ​ដែល​សល់​នៅ​ ​សំដៅយក​ត្រឹម​ ​៧អត្តភាព​ ​មាន​ប្រមាណ​តិចណាស់​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ ​ដោយ​ការប្រៀបធៀប​នឹង​កង​ទុក្ខ​ ​ដែល​អស់​ទៅ​ ​សាបសូន្យ​ទៅ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាស់​ដឹង​ធម៌​ ​មានប្រយោជន៍​ច្រើនយ៉ាង​នេះ​ ​ការបាន​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើនយ៉ាង​នេះ​។​ ​ចប់​សូត្រ​ទី២​។​
 [​៣១៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​ទាំងនេះ​ ​គឺ​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​តែង​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូល​ស្មើគ្នា​ ​ក្នុង​ទីណា​ ​បុរស​ម្នាក់​ ​ទៅ​ដួស​យក​តំណក់​ទឹក​ ​ពីរបី​តំណក់​ ​អំពី​ទីនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​បុរស​នោះ​ដួស​ ​និង​ទឹកដែល​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូលគ្នា​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636848659616960489
ទៅកាន់ទំព័រ៖