ព្រះត្រៃបិដក ភាគ ៣១

​ទឹកដែល​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូលគ្នា​នុ៎ះឯង​ ​ច្រើនជាង​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​បុរស​ដួស​នុ៎ះ​ ​មាន​ប្រមាណ​តិចណាស់​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​បុរស​ដួស​នោះ​ ​យក​ទៅ​ប្រៀបធៀប​នឹង​ទឹក​ ​ដែល​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូលគ្នា​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​។​បេ​។​ ​ការបាន​នូវ​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើនយ៉ាង​នេះ​។​ ​ចប់​សូត្រ​ទី៣​។​
 [​៣១៧​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​ទាំងនេះ​ ​គឺ​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​តែង​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូល​ស្មើគ្នា​ ​ក្នុង​ទីណា​ ​ទឹក​នោះ​គប្បី​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​ក្នុង​ទីនោះ​ ​វៀរលែង​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636848659986661635
ទៅកាន់ទំព័រ៖