ព្រះត្រៃបិដក ភាគ ៣១

 ​[​៣​]​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​ឥត​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​ ​ការ​រលត់​នៃ​នាមរូប​ ​ព្រោះ​ការ​រលត់​នៃ​វិញ្ញាណ​ ​ការ​រលត់​នៃ​អាយតនៈ៦​ ​ព្រោះ​ការ​រលត់​នៃ​នាមរូប​ ​ការ​រលត់​នៃ​ផស្សៈ​ ​ព្រោះ​ការ​រលត់​នៃ​អាយតនៈ៦​ ​ការ​រលត់​នៃ​វេទនា​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ការ​រលត់​នៃ​តណ្ហា​ ​ព្រោះ​ការ​រលត់​នៃ​វេទនា​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរាមរណៈ​ ​សេចក្តី​សោក​ស្តាយ​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​រមែង​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​ចប់​សូត្រ​ ​ទី១​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636848553381894191
ទៅកាន់ទំព័រ៖