ព្រះត្រៃបិដក ភាគ ៣១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាទាន​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​ហ្ន៎​ ​ដូច្នេះ​ ​ប្រស្នា​នុ៎ះ​ ​របស់​បុគ្គល​នោះ​ ​ទើបត្រូវ​ ​ទាំង​ត្រូវ​ព្យាករណ៍​ ​ចំពោះ​ប្រស្នា​នោះ​ថា​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
 [​៣៧​]​ ​ម្នាល​ផ​គ្គុ​ន​ ​ឯ​ការ​រលត់​នៃ​ផស្សៈ​ ​ព្រោះ​ការ​រលត់​ឥតមាន​សេសសល់​នៃ​ផស្សា​យតនៈ​ ​ទាំង៦​ ​ការ​រលត់​នៃ​វេទនា​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ការ​រលត់​នៃ​តណ្ហា​ ​ព្រោះ​ការ​រលត់​នៃ​វេទនា​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​រមែង​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​។​ ​ការ​រលត់​ទៅ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី២​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636848559835903339
ទៅកាន់ទំព័រ៖