ព្រះត្រៃបិដក ភាគ ៣១

 ​[​៣២៧​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​រើស​យក​ថ្ម​ ​និង​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​អំពី​ស្តេចភ្នំ​ហិមពាន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​ថ្ម​និង​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​បុរស​រើស​យក​មក​ ​និង​ស្តេចភ្នំ​ហិមពាន្ត​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្តេចភ្នំ​ហិមពាន្ត​ ​ច្រើនជាង​ ​ឯ​ថ្ម​និង​ក្រួស​ ​៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​បុរស​រើស​យក​មក​ ​មាន​ប្រមាណ​តិចណាស់​ ​ថ្ម​និង​ក្រួស​ ​៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​បុរស​រើស​យក​មក​ ​ទៅ​ប្រៀបធៀប​នឹង​ស្តេចភ្នំ​ហិមពាន្ត​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​។​បេ​។​ ​ការបាន​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើន​ ​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636848661451355411
ទៅកាន់ទំព័រ៖