ព្រះត្រៃបិដក ភាគ ៣១
[៣២៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចស្តេចភ្នំហិមពាន្ត ដល់នូវការអស់ទៅ វិនាសទៅ លើកលែងតែថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ និងថ្ម ឬក្រួស ៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ ច្រើនជាង ឯថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ មានប្រមាណតិចណាស់ ថ្ម ឬក្រួស៧ដុំ ប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ យកទៅប្រៀបធៀបនឹងស្តេចភ្នំហិមពាន្ត ដែលអស់ទៅ វិនាសទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។
ID: 636848661694769333
ទៅកាន់ទំព័រ៖