ព្រះត្រៃបិដក ភាគ ៣១

​ឬ​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​សណ្តែកបាយ​ ​ដែល​បុរស​រើស​មក​ ​មាន​ប្រមាណ​តិចណាស់​ ​ថ្ម​ ​ឬ​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​សណ្តែកបាយ​ ​ដែល​បុរស​រើស​មក​ ​យក​ទៅ​ប្រៀបធៀប​នឹង​ស្តេចភ្នំ​សិនេរុ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ការ​ត្រាស់​ដឹង​ ​របស់​សមណ​ព្រា​ហ្ម​ណ៍​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​ប្រៀបធៀប​នឹង​ការ​ត្រាស់​ដឹង​ ​របស់​បុគ្គល​ជា​អរិយសាវ័ក​ ​ជា​អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មានការ​ត្រាស់​ដឹង​ច្រើន​ ​យ៉ាងនេះ​ ​មាន​អភិញ្ញា​ច្រើន​ ​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី១១​។​

​ចប់​ ​អភិ​សមយ​វគ្គ​ ​ទី១០​។​

ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636848662254311337
ទៅកាន់ទំព័រ៖