ព្រះត្រៃបិដក ភាគ ៣១
[៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព... នូវឧបាទាន... នូវតណ្ហា... នូវវេទនា... នូវផស្សៈ... នូវសឡាយតនៈ... នូវនាមរូប... នូវវិញ្ញាណ... ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបតថាគត រាប់ថាសមណៈក្នុងពួកសមណៈផង រាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថាសមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ចប់សូត្រទី៣។
ID: 636848560196443961
ទៅកាន់ទំព័រ៖