ព្រះត្រៃបិដក ភាគ ៣១
[៤០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌នេះ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់ នូវធម៌អ្វី មិនដឹងច្បាស់នូវហេតុជាទីកើតនៃធម៌អ្វី មិនដឹងច្បាស់នូវទីរលត់នៃធម៌អ្វី មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺមិនដឹងច្បាស់នូវជរាមរណៈ មិនដឹងច្បាស់នូវហេតុជាទីកើតនៃជរាមរណៈ មិនដឹដងច្បាស់នូវទីរលត់នៃជរាមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព... នូវឧបាទាន... នូវតណ្ហា... នូវវេទនា... នូវផស្សៈ... នូវសឡាយតនៈ... នូវនាមរូប... នូវវិញ្ញាណ... មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់ នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់នូវហេតុ ជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ
ID: 636848560391785134
ទៅកាន់ទំព័រ៖