ព្រះត្រៃបិដក ភាគ ៣១

មិនដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ធម៌​ទាំងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​នោះ​ ​តថាគត​ ​មិនរាប់​ថា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​មិនរាប់​ថា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ ​មាន​អាយុ​ទាំងនោះ​ ​រមែង​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិន​សម្រេច​នូវ​សាមញ្ញ​ផល​ ​ឬ​ព្រហ្មញ្ញ​ផល​ ​ដោយ​បញ្ញា​ ​ដ៏​ឧត្តម​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ឡើយ​។​
 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងនេះ​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើត​នៃ​ធម៌​ទាំងនេះ​ ​ដឹង​ច្បាស់​ ​នូវ​ទី​រលត់​នៃ​ធម៌​ទាំងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ធម៌​ទាំងនេះ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដឹង​ច្បាស់​នូវ​ធម៌​អ្វី​ ​ដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើត​នៃ​ធម៌​អ្វី​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​ធម៌​អ្វី​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ធម៌​អ្វី​។​ ​គឺ​ ​ដឹង​ច្បាស់​នូវ​ជរាមរណៈ​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើត​នៃជ​រាម​រណៈ​ ​ដឹង​ច្បាស់​ ​នូវ​ទី​រលត់​នៃជ​រាម​រណៈ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជ​រាម​រណៈ​។​ ​នូវ​ជាតិ​។​បេ​។​ ​នូវ​ភព​.​.​.​ ​នូវ​ឧបាទាន​.​.​.​ ​នូវ​តណ្ហា​.​.​.​ ​នូវ​វេទនា​.​.​.​ ​នូវ​ផស្សៈ​.​.​.​ ​នូវ​ស​ឡាយ​ត​នៈ​.​.​.​ ​នូវ​នាមរូប​.​.​.​ ​នូវ​វិញ្ញាណ​.​.​.​ ​ដឹង​ច្បាស់​នូវ​សង្ខារ​ទាំងឡាយ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636848560585196196
ទៅកាន់ទំព័រ៖